
ហេតុការណ៍គ្រោះអគ្គិភ័យធំនៅផ្សារនាគមាស កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ដែលបណ្តាលមកពី ” ការឆ្លងចរន្តអគ្គិសនី ” គឺជាការដាស់តឿនដ៏ធំមួយសម្រាប់ម្ចាស់អចលនទ្រព្យទាំងអស់។ មនុស្សភាគច្រើនពេលទិញផ្ទះ ឬសង់ផ្ទះ ចំណាយលុយរាប់ម៉ឺនដុល្លារ តែច្រើនតែផ្តោតតែលើម៉ូតផ្ទះ ដេគ័រ និងពណ៌ខាងក្រៅ។ ការពិតគឺ គ្រោះថ្នាក់បំផុតដែលបង្កប់ក្នុងផ្ទះ មិនមែនជាស្នាមប្រេះ ឬបាក់បែកធម្មតាទេ តែជា ប្រព័ន្ធខ្សែភ្លើងបង្កប់ក្នុងជញ្ជាំង ដែលយើងមើលមិនឃើញពីក្រៅ។
ហេតុអ្វីត្រូវចុះមើលផ្ទះនៅពេល មិនទាន់បូកបៀក ឬបិទពិដាន?
ពេលផ្ទះលាបថ្នាំ និងបិទពិដានជិតស្អាតហើយ អ្នកនឹងលែងដឹងថាជាងបានប្រើខ្សែភ្លើងប្រភេទណា គុណភាពកម្រិតណា ឬរត់ ប្រអប់/បំពង់ ត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសឬអត់។
គម្រោង ឬជាងខ្លះ ដើម្បីកាត់បន្ថយថ្លៃដើមអាចនឹងលួចប្រើខ្សែភ្លើងតូចជាងទំហំបន្ទុក គ្មានខ្សែដី (Ground Wire) ឬតខ្សែរុំស្កុតកប់ក្នុងជញ្ជាំងដោយគ្មានប្រអប់តំណ។ ដូច្នេះ ដំណាក់កាលដែលផ្ទះមិនទាន់រួចរាល់ គឺជា ពេលវេលាតែមួយគត់ ដែលអ្នកត្រូវចុះទៅពិនិត្យផ្ទាល់ អំពីស្តង់ដាសុវត្ថិភាព។
ចំណុចសំខាន់ៗដែលត្រូវត្រួតពិនិត្យផ្ទាល់នៅការដ្ឋាន
១. គុណភាព និងទំហំមុខកាត់ខ្សែភ្លើង
ខ្សែភ្លើងដែលតូចជាងបន្ទុកប្រើប្រាស់ នឹងឡើងកម្តៅខ្លាំងរហូតដល់រលាយសម្បក និងបង្កជាអគ្គិភ័យ។
២. ប្រព័ន្ធការពារខ្សែ និងប្រអប់តំណ
៣. ទូភ្លើងមេ និងប្រព័ន្ធសុវត្ថិភាព
៤. ថតរូប និងវីដេអូប្លង់រត់ខ្សែទុកជាឯកសារ
មុនពេលជាងបូកបៀក ឬបិទពិដាន សូមដើរថតរូប និងវីដេអូគ្រប់ជ្រុងនៃជញ្ជាំង និងពិដាន។ ឯកសារនេះនឹងជួយអ្នកឱ្យដឹងច្បាស់ពីគន្លងខ្សែភ្លើង និងទុយោទឹក ជៀសវាងថ្ងៃក្រោយដើរចោះ ឬខួងជញ្ជាំងដាក់រូបថត ឬដំឡើងទូចំខ្សែភ្លើង។

មនុស្សជាច្រើនសម្រេចចិត្តទិញផ្ទះ ព្រោះមិនចង់បន្តបង់ថ្លៃបន្ទប់ជួលឱ្យគេរាល់ខែ ដោយគិតថា «ត្រឹមបង់រំលស់ស្មើថ្លៃជួលបន្ទប់ ទិញផ្ទះខ្លួនឯងចំណេញជាង»។ ប៉ុន្តែការពិតជាក់ស្តែង ការប្តូរពីអ្នកជួលបន្ទប់មកជាម្ចាស់ផ្ទះ គឺទាមទារការទទួលខុសត្រូវហិរញ្ញវត្ថុខុសគ្នាដាច់ស្រឡះ។ ពេលជួលបន្ទប់ ការចំណាយរបស់អ្នកមានត្រឹមតែថ្លៃបន្ទប់ ទឹក និងភ្លើង ប៉ុន្តែពេលក្លាយជាម្ចាស់ផ្ទះ អ្នកនឹងត្រូវប្រឈមមុខនឹងការចំណាយបន្ថែមរាប់ពាន់ដុល្លារបន្ថែមទៀត ដែលអ្នកលក់មិនដែលប្រាប់អ្នកឡើយ។ ខាងក្រោមនេះជាការចំណាយលាក់មុខសំខាន់ៗ និងរបៀប រៀបចំចរន្តសាច់ប្រាក់ ដើម្បីកុំឱ្យផ្ទះក្នុងក្តីស្រមៃ ក្លាយជាបន្ទុកហិរញ្ញវត្ថុច្របាច់កអ្នក៖

ពាក្យផ្សព្វផ្សាយ “មិនបាច់មានប្រាក់កក់ បង់ត្រឹម $xxx ក្នុងមួយខែ អាចកាន់សោរចូលនៅបានភ្លាម” បានទាក់ទាញមនុស្សរាប់ពាន់នាក់ដែលចង់បានផ្ទះដំបូងក្នុងជីវិត។ មនុស្សជាច្រើនគិតថានេះជាក្តីសង្ឃឹម និងជាឱកាសល្អ ប៉ុន្តែការពិតនៅពីក្រោយផ្ទាំងប៉ាណូដ៏ស្រស់ស្អាតនេះ គឺជាយុទ្ធសាស្ត្រវិស្វកម្មហិរញ្ញវត្ថុដ៏ឆ្លាតវៃរបស់អ្នកលក់។

មនុស្សភាគច្រើនពេលខ្ចីលុយធនាគារ ឬបង់រំលស់ផ្ទះ តែងតែមើលតែមួយមុខគត់គឺ “តើមួយខែត្រូវបង់ប៉ុន្មាន?” ប៉ុន្តែមិនដែលចាប់អារម្មណ៍ថា ហេតុអ្វីបានជាអត្រាការប្រាក់ចេះតែប្រែប្រួលឡើងចុះនោះទេ។ ការពិតគឺ អតិផរណា និងការប្រាក់កម្ចី គឺជាមិត្តភក្តិនឹងគ្នាដែលដើរតាមគ្នាមិនដែលឃ្លាត នៅពេលអតិផរណាហក់ឡើងខ្ពស់ ការប្រាក់កម្ចីនឹងត្រូវរុញឱ្យឡើងថ្លៃតាមនោះដែរ។ ប្រសិនបើអ្នកមិនយល់ពីទំនាក់ទំនងរវាងកត្តាទាំងពីរនេះទេ កម្ចីទិញផ្ទះរយៈពេលវែងរបស់អ្នក អាចនឹងក្លាយជាទម្ងន់បំណុលដែលសង្កត់កអ្នករាប់សិបឆ្នាំ។ ខាងក្រោមនេះជាយន្តការតភ្ជាប់រវាងអតិផរណា និងការប្រាក់កម្ចី ព្រមទាំងវិធីសាស្ត្រការពារចរន្តសាច់ប្រាក់របស់អ្នក៖